អំពីនាយកដ្ឋាន

ការិយាល័យសេដ្ឋកិច្ច​និងហិរញ្ញប្បទានសុខាភិបាលនៃនាយកដ្ឋានផែនការនិងពត៌មានសុខាភិបាលមានមុខងារដឹកនាំ​និងសំរបសំរួលរាល់ការតាក់តែងគោលនយោបាយ យុទ្ឋសាស្ត្រ និងសេចក្តីណែនាំនានពាក់ព័ន្ធនេងសេដ្ឋកិច្ចនិងហិរញ្ញប្បទានប្រព័ន្ធសុខាភិបាល ព្រមទាំងត្រួតពិនិត្យតាមដាន និងវាយតម្លៃ រាល់ដំណើរការអនុវត្តន៏ ដើម្បីលើកកំពស់ប្រសិទ្ធភាព​និងការមកប្រើប្រាស់សេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ របស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ និងគ្មានរបាំងហិរញ្ញវត្ថុ។ ភារកិច្ចចំបងនៃការិយាល័យរួមមាន ការសំរបសំរួលបច្ចេកទេសដើម្បីទទួលសិទ្ធិអនុញា្ញតិសំរាប់មូលដ្ឋានសុខាភិបាលសាធារណៈ អនុវត្ដសេវាហិរញ្ញប្បទាន កំនត់ និងកែប្រែ តំលៃសេវា ​យោងតាមការស្នើរសុំ។ផ្តល់កិច្ចពិគ្រោះយោបល់ និងកិច្ចសហការណ៏ជាមួយដៃគូលើការងារពាក់ព័ន្ឋហិរញ្ញប្បទានសុខាភិបាល រួមទាំងការតាក់តែងគោលនយោបាយ យុទ្ឋសាស្ត្រ និង សេចក្តីណែនាំ និង ការសិក្សាស្រាវជ្រាវផ្សេងៗ។​ ផ្ដល់ វិញ្ញាបនបត្រផ្នែកបច្ចេកទេសដល់គំរោង ធានារ៉ាប់រងសុខភាពសហគមន៏តាមរយៈ និតិវិធីផ្លូវការ និងគ្រប់គ្រងគំរោងមូលនិធិសមធម៌រួមទាំងការរៀបចំកិច្ចសន្យា និងបញ្ឈប់កិច្ចសន្យា។ប្រមូលនិង វិភាគរបាយការណ៏ហិរញ្ញប្បទាន ពីមូលដ្ឋានសុខាភិបាលសាធារណៈ ប្រតិបត្តិករ គំរោងហិរញ្ញប្បទានរួមមាន គំរោងមូលនិធិសមធម៌ គំរោងធានារ៉ាប់រងសុខភាពសហគមន៏ គំរោងឧប្បត្ថម្ភធន និង គំរោងប័ណ្ណសុខភាព។ ផ្ដល់បច្ចេកទេសពាក់ព័ន្ធនឹងការអនុវត្ដន៏សេវាហិរញ្ញប្បទាន និងត្រួតពិនិត្យតាមដាន និងវាយតំលៃ រាល់ដំណើរការអនុវត្ដការងារសេវាហិរញ្ញប្បទានសុខាភិបាលនៅបណ្ដា មូលដ្ឋានសុខាភិបាល សាធារណៈ និងប្រតិបត្ដករ។

Company-history

បេ​សកម្ម​របស់​នាយកដ្ឋាន

បុគ្គលិកកំពុងបំរើការងារ ១. លោក ​រស់ ឈុនអៀង ប្រធានករិយាល័យ មានសញ្ញាប័ត្រ ស្ថិតិសេដ្ឋកិច្ច-ម៉ាស្ទ័រធុរៈកិច្ច ២. លោក ប៊ុន សំណាង ​ អនុប្រធានករិយាល័យ មានសញ្ញាប័ត្រវេជ្ជបណ្ឌិត-ម៉ាស្ទ័រសេដ្ឋកិច្ចសុខាភិបាល ៣. លោកស្រី ថោ ​​​​​​​បូនី ​ អនុប្រធានករិយាល័យ មានសញ្ញាប័ត្រគ្រួពេទ្យមធ្យម ៤. លោកស្រី អ៊ឹម សុទ្ធារម្យ មន្រី្តមានសញ្ញាប័ត្រវេជ្ជបណ្ឌិត-ម៉ាស្ទ័រគ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ ៥. លោកស្រី ជា ចន្ធូ មន្រី្តមានសញ្ញាប័ត្រស្ថិតិសេដ្ឋកិច្ច